Saturday, March 7, 2009

ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ

ពិធីបេះផ្កាស្លាមានតាំងពីបុរាណកាលមកម្ល៉េះ រហូតមក​ដល់ស់ព្វថ្ងៃពិធី​ជាមង្គលមួយនេះហាក់​ដូ់ចជាត្រូវ បានបំភ្លេច​ចោល​ទាំងស្រុង​ទៅហើយ។ ដូច្នេះដើម្បី ​ជាការជំនួយ​ស្មារតីទាក់ទ់ង​នឹងពិធីមួយនេះ​ស្សនាវដ្តីឤពាហ៍ពិពាហ៍​ លើកយកមកបង្ហាញ​ជូននូវ​​ប្រវិត្តនៃការ​បេះផ្កាស្លានិង​ ទំនៀមទម្លាប់់មុននឹងបេះផ្កាស្លារបស់ខ្មែ់រយើង ។លោកសាស្ត្រាចារ្យលីសុវីរនិងលោកឈិតភក្តីដែលជាអ្នកស្រាវជ្រាវផ្នែកឤពាហ៍ពិពាហ៍ខ្មែរបានឲ្យដឹងអំពីពិធីបេះផ្កាស្លាថាពិធីហែកូនកម្លោះទៅបេះផ្កាស្លា ​ការដង្ហែ​កូនកម្លោះ​ទៅបេះផ្កាស្លា​គឺជាពិធីទី​មួយដែលចាស់ទុំត្រូវ​ គិតគូរមុនថ្ងៃឤពាហ៍ពិពាហ៍​ឈានចូលមកដល់។ពិធីនេះ​ ជាទូទៅតែងតែមានការចូលរួមពីចាសព្រឹ់ទ្ឋាចារ្យ​បង​ប្អូនញាតិមិត្តជិត​ខាង​ ឪពុកម្តាយខាង​កូនកម្លោះរួម​ទាំង​សាម៉ីខ្លួន​ដែលជា​​កូនកម្លោះផង​ ដែរ។ពិធីដង្ហែ​នេះត្រូវបានគេនិយម​រៀបចំនៅពេលព្រឹកព្រលឹមក្នុងថ្ងៃ​ទីមួយនៃ​ ឤពាហ៍ពិពាហ៍​ដោយហែកូន​កម្លោះឆ្ពោះ​ទៅរកដើមស្លាដែលបានជ្រើសរើសទុកជា​ មុនថាជាដើមដែល​មានផ្កា​ច្រើនហើយមាន​ទីតាំងនៅជិតផ្ទះ។

ការប្រគុំភ្លេងក្នុងពិធីបេះផ្កាស្លាភ្លេងប្រពៃណីមានសារៈសំខាន់ណាស់ក្នុងពេលដង្ហែកូនកម្លោះនិងពិធីសែនព្រេនដើម្បីសុំបេះផ្កាស្លា។ភ្លេងប្រពៃណីដែល ​គេប្រើក្នុងពិធីបេះផ្កាស្លាមានដូចជាបទ​ចៅ​ព្រាហ្ម​ម្លប់ដូង​ កន្លង់រត្ន័ស្តេចយាងជាដើមហើយ​ភ្លេង​ប្រភេទនេះ​ក៏ត្រូវបានគេប្រគុំផង​ដែរនៅ​ ពេលដង្ហែ​កូន​​កម្លោះ​ត្រឡប់ពីបេះ​ផ្កាស្លាពីព្រោះវា​នឹងនាំមកនូវភាព​ សប្បាយរីករាយ​ជាមួយនឹងការរាំឡកយ៉ង៉ាក្អាកក្អាយរបស់អ្នកភូមិ។

ពិធីក្រុងពាលីសុំបេះផ្កាស្លា

ក្រុងពាលីគឺជាពិធីមួយធ្វើឡើងដើម្បីរំលឹកដល់ស្តេ់ចក្រុងពាលីដែលកាលពីសម័យមុនគង់នៅ់នគរគោកធ្លក។លោកឈិតភក្តីជាអ្នកសិក្សាស្រាវជ្រាវពីពិធីរៀបឤពាហ៍ពិពាហ៍ខ្មែរបានរំលឹកពីប្រវិត្តនៃពិធីក្រុងពាលីថាក្រោយពីស្តេចក្រុងពាលីសោយទីវង្គតទៅស្តេចអង្គនេះបានផ្តែផ្តាំថាមុននឹងរៀបចំពិធីអ្វីមួយត្រូវតែសែនរំលឹកដល់ព្រះអង្គនោះព្រះអង្គនឹងផ្តល់នូវសេចក្តីសុខសប្បាយបើពុំនោះសោតក្តីអន្តរាយនឹងកើតមានជាដរាប។ប្រជាជនខ្មែរជឿជាក់និងគោរពតាមរហូតមកដល់សព្វថ្ងៃ។ក្នុងពិធីបេះផ្កាស្លាគេត្រូវរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីមុននឹងបេះផ្កាស្លា។គេត្រូវរៀបចំជាបាយសីស្រាសនំចំណីអំបោះឆៅនិងផ្លែឈើធូបទៀនដើម្បីសែនព្រេនសុំសេចក្តីសុខចម្រើន។ ​អ្នកណាជាអ្នកឡើងបេះផ្កាស្លា​​ លោកលីសុវីរមានប្រសាសន៍ថាផ្កាស្លាចំនួនបីរនឹងត្រូវបានបេះដោយបុរសណាដែលមានភរិយារួចហើយនិងមានគ្រួសារដ៏ល្អនិងមិនមានប្រវិត្តខិលខូច។បែបនេះគឺដើម្បីឲ្យគូស្វាមីភរិយាថ្មីមានវាសនាល្អដូចអ្នកបេះផ្កាស្លាដែរ។ចំណែកក្រុមគ្រួសារខាងប្រុសត្រូវឲ្យជារបស់ឬប្រាក់កាសគួចព្រលឹងអ្នកឡើងបេះ។

តើត្រូវធ្វើដូចម្តេចបន្ទាប់ពីបេះផ្កាស្លារួចផ្កាស្លាដែលបេះហើយចំនួន៣ត្រូវដាក់លើ់ជើងពានដង្ហែមកកាន់គេ់ហដ្ធានខាងស្រីនាព្រលឹមថ្ងៃដដែល។ផ្កាស្លានោះនឹងត្រូវយកមកបាចប្រោសព្រំឲ្យកូនកម្លោះកូនក្រមុំក្នុងពេលសំពះផ្ទឹមដែលតំណាងឲ្យការប្រទានពរជ័យពីឪពុកម្តាយនិងព្រឹទ្ឋាចារ្យ។

លោកលីសុវីរបញ្ផក់ថា់ បច្ចុប្បន្នពលរដ្ធខ្មែរមិន​និយមប្រារព្ឋពិធី​បេះផ្កាស្លាតាមរបៀបនោះ​ទេដោយ​ សារវាត្រូវការ​ចំ​ណាយថវិកា​និងពេលវេលាច្រើន​ដូច្នេះដើម្បីបានផ្កាស្លាពួក​ គេច្រើនតែ​ទិញពីផ្សាររឺពី​ភូមិណាមួយតែប៉ុណ៉្ណោះ​​ប៉ុន៉្តែកូន​ ចៅជំនាន់ក្រោ់យគប្បី​ត្រូវតែយល់ពី់ប្រពៃណីដ៏មាន​តំលៃនេះ ៕

No comments:

Post a Comment