ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ពីការរកឃើញរបស់ខ្លួនថា ក្នុងសាច់ល្ពៅមានវីតាមីន A ខ្ពស់ណាស់ មានហ្វូសហ្វ័រ កាល់ស្យូម វីតាមីន C ម្សៅសារជាតិពណ៌លឿង និង ប្រូតេអ៊ីន។ ចំណែកក្នុងស្លឹកខ្ចីរបស់ល្ពៅមានវីតាមីន A ខ្ពស់ស្មើគ្នាជាមួយសាច់ មានកាល់ស្យូម និង ហ្វូសហ្វ័រខ្ពស់ជាងក្នុងសាច់។ ឯក្នុងផ្កាមានវីតាមីន A សារធាតុកាល់ស្យូម ហ្វូសហ្វ័រ វីតាមីន C បន្តិចបន្តួច និងក្នុងគ្រាប់នៅមានប្រេង ម្សៅហ្វូសហ្វ័រប្រូតេអ៊ីនទៀតផង។
គុណសម្បត្តិ
គ្រាប់របស់ផ្លែល្ពៅបញ្ចុះព្រូនប្រភេទខ្លះ បញ្ចុះទឹកនោម និងជំនួយរាងកាយ។ សម្រាប់ឫសគឺអាចជួយជំនួយដល់រាងកាយបំបាត់រោគក្អក បន្សាបសារជាតិពុលអាភៀន។
ប្រេងដែលបានពីគ្រាប់គឺជំនួយដល់ប្រព័ន្ធប្រសាទ។ រីឯសន្ទះកណ្ដាលផ្លែរបស់ល្ពៅអាចយកមកបំពោកដើម្បីបំបាត់ជាំ និងបំបាត់អាការរលាកក្លាយជាដើម៕
Saturday, March 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment