Saturday, March 7, 2009
ចេកផ្ដល់ប្រយោជន៍អ្វីខ្លះ?
ព្យាបាលប្រគ្រីវ: អ្នកដែលកើតប្រគ្រីវនៅជើង និងកំភួនជើងញឹកញាប់ បើសិនទទួលទានចេកជាប្រចាំ នឹងបាត់ដោយខ្លួនឯង។ជួយផ្ដាច់បារី: បើសិនមិនអាចបញ្ឈប់ការជក់បារីបាន អ្នកគួររកចេកទុកក្នុងផ្ទះ ព្រោះវាមានវីតាមីន B6 និង B12 មានប៉ូតាស្យូម ម៉ាញេស្យូមជួយចម្រើនរាងកាយ មិនឲ្យឃ្លាននីកូទីន ដែលធ្វើឲ្យអ្នកអាចផ្ដាច់បារីបានដោយស្រួលហើយ។
ឈឺដើមទ្រូង: អាការឈឺចុកណែននៅដើមទ្រូង មានមូលហេតុពីក្រពះ មានអាស៊ីដច្រើនពេក អ្នកអាចទទួលទានចេកខ្ចី ហាលស្ងួត ជួយបន្ថយអាស៊ីដបាន។
តានតឹងប្រព័ន្ធប្រសាទធ្វើការមិនបានល្អ: ចេក មានសារធាតុអាហារដែលជួយដល់ប្រព័ន្ធប្រសាទដោយផ្ទាល់ មានវីតាមីនB ថែមទាំងជួយបំបាត់ការទទួលទានកំប៉ិកកំប៉ុកបានទៀត។ នៅពេលឃ្លានអ្នកគួរទទួលទានចេក ជំនួសសូកូឡា ជាការល្អ។
ទល់លាមក [...]

អត្ថប្រយោជន៏ផ្លែទំពាំងបាយជូរ
ទំពាំងបាយជូរ គឺជាផ្លែឈើដែលមានរសជាតិផ្អែមជូរ និងមានដាក់លក់នៅលើទីផ្សារទូទៅ ហើយត្រូវបានគេចាត់វាទុកជាអាហារបំប៉នមួយប្រភេទ។ ដែលក្រៅពីមានគុណប្រយោជន៍ខាងអាហារហើយនោះ ក៏នៅមានគុណភាពខាងឱសថជាច្រើនយ៉ាងទៀតផង។
សារជាតិអាហារសំខាន់នៅក្នុងទំពាំងបាយជូរ គឺស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត។ ក្រៅពីនេះនៅមានក្លូកូស សូខូល ACID CITRIC វីតាមីន C ព្រមទាំងដែក និងកាល់ស្យូម។ការទទួលផ្លែទំពាំងបាយជូរបានជាប់ជាប្រចាំ មានប្រសិទ្ធភាពជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស្ម បំបាត់អាការស្រេក ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំងចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម។ ប្រសិនបើបានទទួលទានទំពាំងបាយជូររាល់ថ្ងៃ នឹងជួយឲ្យរាងកាយសន្សឹមៗឡើងមាំមួនមកវិញបាន។លើសពីនេះទៀត ផ្លែទំពាំងបាយជូរគេនាំយកទៅផលិតជាស្រាទំពាំងបាយជូរដែលប្រភេទ ស្រាប៉ូវបំប៉នទៀតផង។ ចំណែកទងដើម និងឫស អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេស្មព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាស់សរសៃប្រសាទ បំបាត់អាការឈឺចាប់ និងអាចបំបាត់អាការក្អួតបានទៀតផង។
ក្បួនតម្រាសម្រាប់ធ្វើជាឱសថតាមបែបផែនបុរាណចិនមានដូចតទៅ:
ឈឺតាមសន្លាក់ឆ្អឹង: ឫសទំពាំងបាយជូរនៅស្រស់៦០-៩០ក្រាមលាងទឹកឲ្យស្អាត ចិញ្ច្រាំឲ្យល្អិតដាក់រួមជាមួយប្រអប់ជើងជ្រូកម្ខាង រួចប្រើស្រាសជាមួយនិងទឹកក្នុងបរិមាណស្មើគ្នា ដាំទឹកឲ្យពុះទុកទទួលទាន។
រោគរលាកថ្លើម ខាន់លឿង និងអាការរលាកឈឺនៅតាមសន្លាក់ : យកឫសទំពាំងបាយជូរនៅស្រស់ពី៣០-៩០ក្រាមដាំទឹកទទួលទាន។
ខ្វះឈាម វិលមុខ ញ័របេះដូង : ទទួលទានស្រាទំពាំងបាយជូរក្នុងបរិមាណមួយសមល្មមក្នុងមួយថ្ងៃ២-៣ដងជាប្រចាំ។
ស្ត្រីចាញ់កូនហើមទឹកនោមទាស់ : យកឫសទំពាំងបាយជូរនៅស្រស់៣០ក្រាមដាំទឹកទទួលបាន។

ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅកម្ពុជា
លោក គង់ ប៉ូល វេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកពិនិត្យ និងវិនិច្ឆ័យជំងឺតាមបច្ចេកវិទ្យាទំនើបបាននិយាយឲ្យដឹងថា ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាសនេះមានឈ្មោះថា Lenovo គឺជាម៉ាស៊ីនពិនិត្យសុខភាពមួយ ដែលអាចពិនិត្យបាន១១៧មុខ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ ដោយពុំចាំបាច់មានការបូមឈាមនោះឡើយ។ ម៉ាស៊ីននេះគេបង្កើតឡើងសម្រាប់ពិនិត្យសុខភាពពួកអ្នកអវកាស ពីព្រោះនៅលើអវកាស គេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យបានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យ បានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនឲ្យដាច់រលាត់ ឬដំបៅនោះទេ បើសិនជាមានវានឹងបណ្ដាលឲ្យផ្ទុះដាច់រហែកសាច់ស្លាប់បាន។ ដូច្នេះដើម្បីពិនិត្យសុខភាពដែលចៀសវាងប្រើប្រាស់ម្ជុលចាក់បញ្ចូល ទៅក្នុងសាច់អ្នកប្រាជ្ញបានបង្កើតម៉ាស៊ីននេះឡើង ដើម្បីពិនិត្យសុខភាព ហើយហាមដាច់ខាងមិនឲ្យមានម៉ាស៊ីនបែបនេះប្រើប្រាស់នៅលើផែនដីទេ។ លោកក៏មិនដឹងអំពីមូលហេតុដែលគេហាមនោះដែរ ហើយឥឡូវនេះលោកក៏មិនដឹងដែរថា តើហេតុអ្វីបានជារដ្ឋាភិបាលប្រទេសរុស្សីអនុញ្ញាតឲ្យបញ្ចេញ ម៉ាស៊ីននេះលក់ ដើម្បីប្រើប្រាស់នៅលើផែនដីបានវិញ។
លោក គង់ ប៉ូល បញ្ជាក់ថាម៉ាស៊ីននេះមានទំហំប៉ុនវ៉ាលិសយួរដៃ តែមានតម្លៃរហូតទៅដល់ជិត២០ម៉ឺនដុល្លារ។ ថ្វីត្បិតតែវាមានសមត្ថភាពធ្វើការវិនិច្ឆ័យរកមុខសញ្ញាជំងឺបាន១១៧ មុខក៏ពិតមែន តែវាមិនអាចរកឈាមក្រុម A.B ឃើញទេ និងមិនអាចធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយក៏មិនអាចរកអេប៉ាទឹក A.B.C បានដែរ។ ម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលទើបតែមានប្រើមួយគត់នៅក្នុងប្រទេស កម្ពុជា ដោយធ្វើការវិនិច្ឆ័យសុខភាពមនុស្សតាមបែបវិទ្យាសាស្ត្រអវកាស ដែលទើបទិញមកពីប្រទេសរុស្សី និងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរ។
លោក គង់ ប៉ូល បន្តថា ការពិនិត្យសុខភាពដោយម៉ាស៊ីន Lenovoនេះ គ្រូពេទ្យផ្ដល់ការពិគ្រោះ និងព្យាបាលឲ្យអ្នកជំងឺមិនគិតកំរៃទេ ប៉ុន្តែត្រូវបង់ថ្លៃពិនិត្យចំនួន៩៨ដុល្លារតែចុះឲ្យ២០% គឺនៅសល់តែ៦៨ដុល្លារប៉ុណ្ណោះ ដែលអាចពិនិត្យវិនិច្ឆ័យរោគបានរហូតដល់១១៧មុខ ហើយចំនួននេះបើសិនជាគេពិនិត្យឈាមនៅតាមមន្ទីរពេទ្យនានាវិញ គឺមិនអាចធ្វើបានទេ៕
ប្រភពព័ត៌មាន៖ កាសែតកោះសន្តិភាព ឆ្នាំទី៖ ៤២ លេខ៖ ៦៥៨៤
ចេញផ្សាយ៖ ថ្ងៃសៅរ៍-អាទិត្យ ទី២១-២២ ខែកុម្ភៈ ឆ្នាំ២០០៩

អាហាររក្សាបេះដូង
អាហារដែលសមស្របសម្រាប់បេះដូង៖
បាយ អង្ករ
- បាយ គួរតែជាអង្ករមិនឆ្លងកាត់ការខាត់ឲ្យ-ស ព្រោះនៅក្នុងបាយអង្ករសម្រូបសម្បូរទៅដោយជាតិសរសៃ និង មានសារធាតុអាហារច្រើន។
- ត្រី ជាប្រូតេអ៊ីនងាយរំលាយ និង មានអាស៊ីដអាមីណូចាំបាច់ចំពោះរាងកាយ និងមិនធ្វើឲ្យមានការឡើងរឹងនៅក្នុងសរសៃឈាមបេះដូង ទោះបីជាត្រីសមុទ្រ ឬ ត្រីទឹកសាបក៏ដោយ។
- បន្លែ ផ្ដល់ជាតិសរសៃ និងវីតាមីន ជាសារធាតុ ទប់ទល់នឹងអង់ទីអុកស៊ីដង់ ការពារការឡើងរឹងនៃសរសៃឈាមបេះដូង។ គួរជ្រើសរើសទទួលទានបន្លែឲ្យបានចម្រុះពណ៌ដូចជា ល្ពៅ ប៉េងប៉ោះ ត្រប់ពណ៌ស្វាយ ខាត់ណា ជាពិសេសមានបន្លែប្រភេទខ្លះអាចទទួលទានបានទាំងសម្បកប៉ុន្តែគួរ លាងទឹកឲ្យបានស្អាតជាមុនសិន។
- ផ្លែឈើ គួរតែជាផ្លែឈើមានរសជាតិមិនជូរពេកមិនផ្អែមពេក មិនបានឆ្លងកាត់កែច្នៃដូចជា ចេក ក្រូច ល្ហុង ប៉ុន្តែគួរប្រយ័ត្នប្រយែងចំពោះផ្លែឈើខ្លះមានកាឡូរីខ្ពស់ដូចជា ទុរេន និងអម្ពិលផ្អែម។
បន្លែផ្លែឈើដែលជួយដល់រាងកាយរបស់យើង
- គ្រឿងទេស គ្រឿងទេសភាគច្រើន គឺមានសារធាតុអង់ទីអុកស៊ីដង់ មានប្រយោជន៍នៅក្នុងនោះស្រាប់។ រៀបចំឬ ចម្អិនអាហារឲ្យសមស្របទៅនឹងបេះដូង ការរៀបចំ ឬការចម្អិនអាហារឲ្យមានសុវត្ថិភាពដល់សុខភាពរបស់យើង និងបានមើលថែបេះដូងរបស់យើងផង ហើយដូចមនុស្សភាគច្រើនបានដឹងនោះគឺគួរចៀសវាងអាហារចៀន និងសាច់សត្វដែលមានជាតិខ្លាញ់ច្រើន ប្ដូរទៅជាការអាំង ឆ្អើរ ចំហុយ ញាំ ជំនួសវិញ។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះរសជាតិធ្វើឲ្យគ្រោះថ្នាក់ចំនួនពីរ រសជាតិ នោះគឺប្រៃពេកនិង ផ្អែមពេក ព្រោះវាអាចបំផ្លាញបេះដូងបានដូចគ្នា។
ក្រៅពីនេះ គួរចៀសវាងអាហារកែច្នៃជាពិសេសរបស់ផ្អាប់ត្រាំ ដូចជាផ្អកត្រីប្រៃ ក្ដាមប្រៃ ព្រោះអាចធ្វើឲ្យរាងកាយទទួលបរិមាណអំបិលលើសដោយមិនមានភាពចាំបាច់ ឡើយ។
តើទទួលទានយ៉ាងណា ដែលធ្វើឲ្យបេះដូងមិនមានបញ្ហា?
ចម្លើយគឺ «ទទួលទានល្មមៗ មិនប្រឈមនឹងជំងឺបេះដូង» មានន័យថាទទួលអាហារឲ្យល្មមទៅនឹងតម្រូវការរបស់រាងកាយ ដោយយកទម្ងន់ខ្លួនជាគោល គឺអាចពិចារណាតាមរយៈតម្លៃBMI នៅក្នុងរាងកាយ ឬ ប្រើវិធីមួយទៀត ដោយយកកម្ពស់មកដកនឹង ១០០ (សម្រាប់បុរស) ឬ ដកនឹង ១១០ (សម្រាប់ស្ត្រី)ក៏បាន។
ក្រៅពីនេះក៏ត្រូវប្រយ័ត្នអំពី«ការសន្សំជាតិខ្លាញ់នៅត្រង់ ក្បាលពោះ» ជារឿងសំខាន់ ព្រោះអ្នកដែលមានជាតិខ្លាញ់នៅត្រង់ក្បាលពោះច្រើនអាចមានភាពប្រឈម នឹងការកើតជំងឺបេះដូងបានកាន់តែខ្លាំងផងដែរ៕
ប្រភពព័ត៌មាន៖ ទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី៖ ១៥ លេខ៖ ៤៤១
ចេញផ្សាយ៖ ១១-២០ ខែធ្នូ ២០០៨

រឿងកូន៤នាក់មិនបំរើឪពុក
វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតាវេទនាខ្លាំងម៉េ្លះ។ ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាលោកត សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា “ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។ ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។
លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាលដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាងផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។
ផលប្រយោជន៍នៃជីវជាតិ K
ជីវជាតិ K មានតួនាទីយ៉ាងសំខាន់សម្រាប់ធ្វើឲ្យឈាមខាប់អន្ធិល។ គេអាចរកវាបាននៅក្នុងប្រភេទបន្លែអន្លក់ផ្សេងៗ។
- ជួយធ្វើឲ្យឈាមខាប់ បង្កើតប្រូតេអ៊ីន
ជីវជាតិ K ស្ថិតក្នុងប្រភេទខ្លាញ់រលាយ គឺងាយនឹងកកជាប់នៅក្នុងរាងកាយដែលពុំងាយនឹងបំផ្លិចបំផ្លាញដោយ ពន្លឺ ធាតុក្ដៅ និងពេលប៉ះទង្គិចជាមួយនឹងខ្យល់អាកាស។ វាមានសារសំខាន់នៅក្នុងរាងកាយគឺនៅត្រង់ថ្លើម ដែលមានផលប្រយោជន៍ក្នុងការផលិតគ្រាប់ឈាមខាប់ ដោយជួយធ្វើឲ្យឈាមខាប់អន្ធិល ដើម្បីការពារមិនឲ្យឈាមហូរច្រើនជ្រុល។ ម្យ៉ាងទៀត ជីវជាតិ K ក៏ជាភ្នាក់ងារ ជួយបង្កើតជាតិប្រូតេអ៊ីន ដែលជាសារជាតិបំប៉នរាងកាយ។ ចំពោះជាតិប្រូតេអ៊ីនខ្លះ ដែលនៅក្នុងឈាមឆ្អឹង និងតម្រងទឹកនោម គឺត្រូវការជំនួយពីជីវជាតិ K ក្នុងការផលិត។
* ជីវជាតិ K ៣ប្រភេទ ៖ ការស្រូបយកគ្មានកំណត់បរិមាណ
ជីវជាតិ K ចែកចេញជាជីវជាតិK1, K2,និង K3 ។ ចំពោះជីវជាតិ K1 គឺបានមកពីប្រភពធម្មជាតិដោយបានមកពីបន្លែស្លឹកពណ៌បៃតង ដែលជាអាហារប្រចាំថ្ងៃ។ រីឯជីវជាតិ K2 បានមកពីការបង្រួមចូលគ្នានៃមេរោគនៅក្នុងប្រព័ន្ធពោះវៀន ដែលមានបរិមាណជីវជាតិ K ប្រមាណជាពាក់កណ្ដាលនៅក្នុងរាងកាយ។ ចំណែកជីវជាតិ K3 គឺជាប្រភេទសិប្បនិមិត្តដែលស្ថិតនៅក្នុងប្រភេទរលាយក្នុងទឹក។ ដូច្នេះថ្វីដ្បិតតែជីវជាតិ K អាចផលិតចេញពីបាក់តេរីដ៏មានប្រយោជន៍នៃប្រព័ន្ធពោះវៀនក្ដី ប៉ុន្តែបើគ្រាន់តែពឹងពាក់លើមេរោគតែមួយមុខប៉ុណ្ណោះពុំអាច ផ្គត់ផ្គង់ជីវជាតិ K បានគ្រប់គ្រាន់នោះឡើយ។ ដូច្នេះប្រភពចេញពីចំណីអាហារគឺសំខាន់ខ្លាំងណាស់។ ដោយសារតែរាងកាយខ្លួនឯងផ្ទាល់អាចផលិតចេញជីវជាតិ K នោះ ដូច្នេះថ្នាំជីវជាតិប៉ូវកម្លាំងផ្សេងៗពុំមានជីវជាតិ K ឡើយ។ ចំពោះយើងរាល់គ្នាក្នុងមួយថ្ងៃត្រូវការបរិមាណជីវជាតិ K គឺសម្រាប់បុរសចាប់ពីអាយុ ១៩ ឆ្នាំឡើងទៅត្រូវការ ១២០ មីក្រូមីល្លីក្រាម រីឯស្ត្រីភេទ គឺត្រូវការ ៩០ មីក្រូមីល្លីក្រាម។ ចំណែកឯបន្លែស្លឹកពណ៌បៃតងចាស់សុទ្ធតែជាអាហារដែលសម្បូរទៅដោយ ជីវជាតិ K។ ដូច្នេះយើងរាល់គ្នាអាចស្រូបយកបានដោយងាយក្នុងកម្រិតស្តង់ដារ។ រហូតមកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រពុំបានបង្ហាញឲ្យឃើញពីការស្រូប យកបរិមាណជីវជាតិ K ហួសកម្រិតដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះឡើយ។
* ជំងឺប្រព័ន្ធពោះវៀន៖ កង្វះជីវជាតិ K
ប៉ុន្តែប្រសិនបើកង្វះនូវជីវជាតិ K នោះគឺបង្កជាផលវិបាក។ តាមពិតជាធម្មតាជីវជាតិ K ផលិតចេញពីមេរោគដ៏មានផលប្រយោជន៍នៅក្នុងប្រព័ន្ធពោះវៀន។ ដូច្នេះចំពោះអ្នកជំងឺដែលឧស្សាហ៍ប្រើថ្នាំប្រភេទអង់ទីប៊ីយ៉ូទិក ក្នុងរយៈពេលយូរអង្វែងក្នុងការព្យាបាលមេរោគដំបៅរលួយពោះវៀន គឺប្រព័ន្ធពោះវៀននោះនឹងខ្វះបាក់តេរីរស់ ដូច្នេះពុំអាចផលិតចេញនូវជីវជាតិ K បានគ្រប់គ្រាន់នោះឡើយ ហើយក៏បណ្ដាលឲ្យទៅជាមេរោគកង្វះជីវជាតិ K។ ម្យ៉ាងទៀតចំពោះអ្នកញៀនស្រា ឬចំពោះអ្នកមានបញ្ហាស្រូបយកជាតិខ្លាញ់នោះក៏នឹងងាយខ្វះជីវជាតិ K គឺឈាមមានសភាពរាវជ្រុល។ ដូច្នេះកាលបើមានរបួសស្នាមត្រូវហូរឈាមនោះគឺអាចហូរចេញទាល់តែ ខ្សោះអស់ពីខ្លួនតែម្ដង។
* កាត់បន្ថយការបាត់បង់ បង្កើនគុណភាពឆ្អឹង
ដោយសារតែជីវជាតិ K ជួយដល់ការផលិតជាតិប្រូតេអ៊ីនភាគខ្លះដល់ឈាម ឆ្អឹង និង តម្រងនោម។ គេស្រាវជ្រាវឃើញថា វានឹងមានឥទ្ធិពលដល់សុខភាពឆ្អឹង។ នាពេលប៉ុន្មានឆ្នាំនេះមានការស្រាវជ្រាវឃើញថា ជីវជាតិ K អាចជួយដល់ការកាត់បន្ថយនូវគុណភាពឆ្អឹងបាត់បង់ ដូច្នេះអាហារហូបចុកប្រចាំថ្ងៃ ដែលសម្បូរទៅដោយជីវជាតិ K គឺជាកត្តាសំខាន់ជាទីបំផុត។
* ថ្នាំរំលាយឈាមជាគូបដិបក្ខនឹងគ្នា
ចំពោះអ្នកដែលធ្លាប់មានជំងឺបេះដូង ឬ រោគស្ទះចរន្តសរសៃឈាម ហើយត្រូវការប្រើថ្នាំប្រភេទថ្នាំរំលាយឈាម ដើម្បីធ្វើឲ្យឈាមរាវកុំឲ្យស្ទះចរន្តសរសៃឈាមទៀតនោះ ចូរយកចិត្តទុកដាក់ឲ្យមែនទែន ក្នុងការស្រូបយកបរិមាណជីវជាតិ k។ ដោយសារតែឱសថឈ្មោះ Warfarin មានប្រសិទ្ធភាពក្នុងការរំលាយឈាមខាប់ដែលកើតចេញពីជីវជាតិ K នោះអ្នកដែលកំពុងតែប្រើឱសថដូចខាងលើនេះ ស្រាប់តែកាត់បន្ថយជាអតិបរមានូវចំណីអាហារដែលសម្បូរទៅដោយជីវជាតិ K។ តួយ៉ាងដូចជា ខាត់ណា ត្រកួន គឺអាចជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃសារជាតិថ្នាំ។ ប៉ុន្តែចំពោះបន្លែអន្លក់គឺជាប្រភេទសារជាតិសរសៃតូចល្អិត ដែលមានលក្ខណៈរលាយតាមទឹក គឺអាចការពារប្រព័ន្ធសរសៃឈាម។ ដូច្នេះចំពោះអ្នកជំងឺបេះដូងពុំត្រូវតមឡើយ។ ប៉ុន្តែត្រូវចងចាំទុកថា ក្រោយពីគ្រូពេទ្យចេញវេជ្ជបញ្ជាអំពីបរិមាណថ្នាំរំលាយឈាម បរិមាណនៃការស្រូបយកជីវជាតិ K ត្រូវរក្សាកម្រិតជាក់លាក់ គឺមិនត្រូវបង្កើន ឬក៏កាត់បន្ថយឡើយ ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃសារជាតិឱសថ។ ដូច្នេះយកល្អក្នុងថ្ងៃគួរគប្បីស្រូបយកមិនឲ្យលើសពី ២៥០ មីក្រូក្រាម (mcg) ឡើយ។
* អាហារដែលសម្បូរទៅដោយជីវជាតិ K
- បរិមាណខ្ពស់ខ្លាំង
* ខាត់ណា ៖ កន្លះកែវ (ឆ្អិន) = ៥៧៣ មីក្រូក្រាម
* ត្រកួន ៖ កន្លះកែវ (ឆ្អិន) = ៥៣០ មីក្រូក្រាម
* ស្ពៃខ្មៅ ៖ កន្លះកែវ (ឆ្អិន) = ៤៤៤ មីក្រូក្រាម
- បរិមាណខ្ពស់
* ស្ពៃខ្មៅ ៖ កន្លះកែវ (ឆ្អិន) = ២១០ មីក្រូក្រាម
* មីលាយស្ពៃខ្មៅ ៖ ១កែវ (ឆ្អិន) = ១៦២ មីក្រូក្រាម
* ផ្កាស្ពៃប្រូកខូលី ៖ កន្លះកែវ(ឆ្អិន) = ១១០ មីក្រូក្រាម
* ដើមខ្ទឹម ៖ កន្លះកែវ (ស្រស់) = ១០៤ មីក្រូក្រាម
- បរិមាណខ្ពស់
* ជីរវ៉ាន់ស៊ុយ ៖ ៥ ដើម (ស្រស់) = ៨២ មីក្រូក្រាម
* ទំពាំងបារាំង ៖ កន្លះកែវ (ឆ្អិន) = ៧២ មីក្រូក្រាម
* ផ្លែព្រូន ៖ ១ កែវ ៦៥ មីក្រូក្រាម
* គ្រាប់សណ្ដែកក្រហម (ពូជគ្រាប់វែង) ៖ ១ កែវ (ឆ្អិន) = ៦៣ មីក្រូក្រាម
* ស្ពៃ-ស ៖ ១កែវ (ឆ្អិន) = ៥៨ មីក្រូក្រាម
* គ្រាប់សណ្ដែកបារាំង៖ ១ កែវ =៤៨ មីក្រូក្រាម
* សាលាដ៏៖ ១ ភាគ ៤ ដើម =៣២ មីក្រូក្រាម៕

ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ
ការប្រគុំភ្លេងក្នុងពិធីបេះផ្កាស្លាភ្លេងប្រពៃណីមានសារៈសំខាន់ណាស់ក្នុងពេលដង្ហែកូនកម្លោះនិងពិធីសែនព្រេនដើម្បីសុំបេះផ្កាស្លា។ភ្លេងប្រពៃណីដែល គេប្រើក្នុងពិធីបេះផ្កាស្លាមានដូចជាបទចៅព្រាហ្មម្លប់ដូង កន្លង់រត្ន័ស្តេចយាងជាដើមហើយភ្លេងប្រភេទនេះក៏ត្រូវបានគេប្រគុំផងដែរនៅ ពេលដង្ហែកូនកម្លោះត្រឡប់ពីបេះផ្កាស្លាពីព្រោះវានឹងនាំមកនូវភាព សប្បាយរីករាយជាមួយនឹងការរាំឡកយ៉ង៉ាក្អាកក្អាយរបស់អ្នកភូមិ។
ពិធីក្រុងពាលីសុំបេះផ្កាស្លា
ក្រុងពាលីគឺជាពិធីមួយធ្វើឡើងដើម្បីរំលឹកដល់ស្តេ់ចក្រុងពាលីដែលកាលពីសម័យមុនគង់នៅ់នគរគោកធ្លក។លោកឈិតភក្តីជាអ្នកសិក្សាស្រាវជ្រាវពីពិធីរៀបឤពាហ៍ពិពាហ៍ខ្មែរបានរំលឹកពីប្រវិត្តនៃពិធីក្រុងពាលីថាក្រោយពីស្តេចក្រុងពាលីសោយទីវង្គតទៅស្តេចអង្គនេះបានផ្តែផ្តាំថាមុននឹងរៀបចំពិធីអ្វីមួយត្រូវតែសែនរំលឹកដល់ព្រះអង្គនោះព្រះអង្គនឹងផ្តល់នូវសេចក្តីសុខសប្បាយបើពុំនោះសោតក្តីអន្តរាយនឹងកើតមានជាដរាប។ប្រជាជនខ្មែរជឿជាក់និងគោរពតាមរហូតមកដល់សព្វថ្ងៃ។ក្នុងពិធីបេះផ្កាស្លាគេត្រូវរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីមុននឹងបេះផ្កាស្លា។គេត្រូវរៀបចំជាបាយសីស្រាសនំចំណីអំបោះឆៅនិងផ្លែឈើធូបទៀនដើម្បីសែនព្រេនសុំសេចក្តីសុខចម្រើន។ អ្នកណាជាអ្នកឡើងបេះផ្កាស្លា លោកលីសុវីរមានប្រសាសន៍ថាផ្កាស្លាចំនួនបីរនឹងត្រូវបានបេះដោយបុរសណាដែលមានភរិយារួចហើយនិងមានគ្រួសារដ៏ល្អនិងមិនមានប្រវិត្តខិលខូច។បែបនេះគឺដើម្បីឲ្យគូស្វាមីភរិយាថ្មីមានវាសនាល្អដូចអ្នកបេះផ្កាស្លាដែរ។ចំណែកក្រុមគ្រួសារខាងប្រុសត្រូវឲ្យជារបស់ឬប្រាក់កាសគួចព្រលឹងអ្នកឡើងបេះ។
តើត្រូវធ្វើដូចម្តេចបន្ទាប់ពីបេះផ្កាស្លារួចផ្កាស្លាដែលបេះហើយចំនួន៣ត្រូវដាក់លើ់ជើងពានដង្ហែមកកាន់គេ់ហដ្ធានខាងស្រីនាព្រលឹមថ្ងៃដដែល។ផ្កាស្លានោះនឹងត្រូវយកមកបាចប្រោសព្រំឲ្យកូនកម្លោះកូនក្រមុំក្នុងពេលសំពះផ្ទឹមដែលតំណាងឲ្យការប្រទានពរជ័យពីឪពុកម្តាយនិងព្រឹទ្ឋាចារ្យ។
លោកលីសុវីរបញ្ផក់ថា់ បច្ចុប្បន្នពលរដ្ធខ្មែរមិននិយមប្រារព្ឋពិធីបេះផ្កាស្លាតាមរបៀបនោះទេដោយ សារវាត្រូវការចំណាយថវិកានិងពេលវេលាច្រើនដូច្នេះដើម្បីបានផ្កាស្លាពួក គេច្រើនតែទិញពីផ្សាររឺពីភូមិណាមួយតែប៉ុណ៉្ណោះប៉ុន៉្តែកូន ចៅជំនាន់ក្រោ់យគប្បីត្រូវតែយល់ពី់ប្រពៃណីដ៏មានតំលៃនេះ ៕

៨វិធី ធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
ការបានដេកលក់ស្កប់ស្កល់ល្អ វាមិនគ្រាន់តែធ្វើឲ្យយើងបានស្បើយក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យរាងកាយរបស់យើងបានប៉ះប៉ូវផ្នែកដែលសឹក រេចរឹល ខួរក្បាលក៏ធ្វើការបានល្អផងដែរ។ ដូច្នេះ អ្នកមិនត្រូវមើលរំលងនូវវិធីធ្វើឲ្យដេកលក់ស្រួល ៨វិធីដូចតទៅនេះទេ។
១- ម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក គឺជាពេលវេលាមួយដែលរាងកាយយើងត្រូវការសម្រាកបានល្អបំផុត។ ដូច្នេះអ្នកត្រូវចូលដេកឲ្យបានទៀងទាត់ក្នុងម៉ោងនេះ។
២- ធ្វើការឲ្យរួចរាល់អស់នោះ នឹងបានដេកលក់ស្រួលដោយអស់ក្ដីកង្វល់។
៣- សូមកុំគិតដល់រឿងកើតទុក្ខ ឬបញ្ហាផ្សេងៗនៅពេលចូលដំណេក។ ប៉ុន្តែត្រូវធ្វើចិត្តឲ្យទំនេរបំផុត ទុកបញ្ហាទាំងឡាយជារឿងដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែក។
៤- បើកម៉ាស៊ីនត្រជាក់ឲ្យនៅក្នុងកម្រិត សីតុណ្ហភាព ២៥ អង្សាសេ ដែលជាសីតុណ្ហភាពបន្ទប់ នោះនឹងធ្វើឲ្យអ្នកដេកលក់ស្រួលបំផុត។
៥- បើអាចធ្វើទៅបាន គួរតែប្រើម៉ាស៊ីនបឺតខ្យល់ដើម្បីជួយសម្រួលខ្យល់អាកាសក្នុងបន្ទប់ ដេកឲ្យស្រស់ស្រាយ ព្រោះវាធ្វើឲ្យអ្នកដេកលក់ស្រួល និងដេកលក់បានយូរជាងការដេកក្នុងបន្ទប់ដែលពោរពេញទៅដោយបរិយាកាស អាប់អួ។
៦- មិនគួរផឹកទឹក “តែ” កាហ្វេ ឬទទួលទានសូកូឡាមុនចូលដេកឡើយ ពីព្រោះសារជាតិកាហ្វេអ៊ីនគឺជាសត្រូវនៃការដេកលក់។
៧- ត្រូវចូលដេកឲ្យបានទៀងម៉ោងរាល់ថ្ងៃ ដើម្បីបង្វឹករាងកាយឲ្យសុំា។ បើអនុវត្តបានប្រមាណជាមួយសប្ដាហ៍ក្រោយៗមករាងកាយនឹងសុំា ហើយនិងងងុយដេក។
៨- ទទួលទានអាហារជួយឲ្យដេកលក់ស្រួល ដូចជា ទឹកដោះគោក្ដៅឧណ្ហៗ ពីព្រោះអាស៊ីដអាមីណូក្នុងអាហារអស់ទាំងនោះវាធ្វើឲ្យរាងកាយបាន រសាយនិង ឆាប់ដេកលក់៕
ឆ្នាំទី៖ ១៤ លេខ៖ ៤៣១
ចេញផ្សាយ៖ ១-១០ កញ្ញា ២០០៨
ផ្លែល្ពៅមានប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព
គុណសម្បត្តិ
គ្រាប់របស់ផ្លែល្ពៅបញ្ចុះព្រូនប្រភេទខ្លះ បញ្ចុះទឹកនោម និងជំនួយរាងកាយ។ សម្រាប់ឫសគឺអាចជួយជំនួយដល់រាងកាយបំបាត់រោគក្អក បន្សាបសារជាតិពុលអាភៀន។
ប្រេងដែលបានពីគ្រាប់គឺជំនួយដល់ប្រព័ន្ធប្រសាទ។ រីឯសន្ទះកណ្ដាលផ្លែរបស់ល្ពៅអាចយកមកបំពោកដើម្បីបំបាត់ជាំ និងបំបាត់អាការរលាកក្លាយជាដើម៕
៨វិធី ធ្វើឲ្យដេកលក់ស្រួលបាត់កង្វល់
ការបានដេកលក់ស្កប់ស្កល់ល្អ វាមិនគ្រាន់តែធ្វើឲ្យយើងបានស្បើយក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យរាងកាយរបស់យើងបានប៉ះប៉ូវផ្នែកដែលសឹក រេចរឹល ខួរក្បាលក៏ធ្វើការបានល្អផងដែរ។ ដូច្នេះ អ្នកមិនត្រូវមើលរំលងនូវវិធីធ្វើឲ្យដេកលក់ស្រួល ៨វិធីដូចតទៅនេះទេ។
១- ម៉ោង ១០យប់ដល់ម៉ោង ៦ព្រឹក គឺជាពេលវេលាមួយដែលរាងកាយយើងត្រូវការសម្រាកបានល្អបំផុត។ ដូច្នេះអ្នកត្រូវចូលដេកឲ្យបានទៀងទាត់ក្នុងម៉ោងនេះ។
២- ធ្វើការឲ្យរួចរាល់អស់នោះ នឹងបានដេកលក់ស្រួលដោយអស់ក្ដីកង្វល់។
៣- សូមកុំគិតដល់រឿងកើតទុក្ខ ឬបញ្ហាផ្សេងៗនៅពេលចូលដំណេក។ ប៉ុន្តែត្រូវធ្វើចិត្តឲ្យទំនេរបំផុត ទុកបញ្ហាទាំងឡាយជារឿងដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែក។
៤- បើកម៉ាស៊ីនត្រជាក់ឲ្យនៅក្នុងកម្រិត សីតុណ្ហភាព ២៥ អង្សាសេ ដែលជាសីតុណ្ហភាពបន្ទប់ នោះនឹងធ្វើឲ្យអ្នកដេកលក់ស្រួលបំផុត។
៥- បើអាចធ្វើទៅបាន គួរតែប្រើម៉ាស៊ីនបឺតខ្យល់ដើម្បីជួយសម្រួលខ្យល់អាកាសក្នុងបន្ទប់ ដេកឲ្យស្រស់ស្រាយ ព្រោះវាធ្វើឲ្យអ្នកដេកលក់ស្រួល និងដេកលក់បានយូរជាងការដេកក្នុងបន្ទប់ដែលពោរពេញទៅដោយបរិយាកាស អាប់អួ។
៦- មិនគួរផឹកទឹក “តែ” កាហ្វេ ឬទទួលទានសូកូឡាមុនចូលដេកឡើយ ពីព្រោះសារជាតិកាហ្វេអ៊ីនគឺជាសត្រូវនៃការដេកលក់។
៧- ត្រូវចូលដេកឲ្យបានទៀងម៉ោងរាល់ថ្ងៃ ដើម្បីបង្វឹករាងកាយឲ្យសុំា។ បើអនុវត្តបានប្រមាណជាមួយសប្ដាហ៍ក្រោយៗមករាងកាយនឹងសុំា ហើយនិងងងុយដេក។
៨- ទទួលទានអាហារជួយឲ្យដេកលក់ស្រួល ដូចជា ទឹកដោះគោក្ដៅឧណ្ហៗ ពីព្រោះអាស៊ីដអាមីណូក្នុងអាហារអស់ទាំងនោះវាធ្វើឲ្យរាងកាយបាន រសាយនិង ឆាប់ដេកលក់៕
ឆ្នាំទី៖ ១៤ លេខ៖ ៤៣១
ចេញផ្សាយ៖ ១-១០ កញ្ញា ២០០៨
ផ្លែល្ពៅមានប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាព
គុណសម្បត្តិ
គ្រាប់របស់ផ្លែល្ពៅបញ្ចុះព្រូនប្រភេទខ្លះ បញ្ចុះទឹកនោម និងជំនួយរាងកាយ។ សម្រាប់ឫសគឺអាចជួយជំនួយដល់រាងកាយបំបាត់រោគក្អក បន្សាបសារជាតិពុលអាភៀន។
ប្រេងដែលបានពីគ្រាប់គឺជំនួយដល់ប្រព័ន្ធប្រសាទ។ រីឯសន្ទះកណ្ដាលផ្លែរបស់ល្ពៅអាចយកមកបំពោកដើម្បីបំបាត់ជាំ និងបំបាត់អាការរលាកក្លាយជាដើម៕
ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅកម្ពុជា
លោក គង់ ប៉ូល វេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកពិនិត្យ និងវិនិច្ឆ័យជំងឺតាមបច្ចេកវិទ្យាទំនើបបាននិយាយឲ្យដឹងថា ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាសនេះមានឈ្មោះថា Lenovo គឺជាម៉ាស៊ីនពិនិត្យសុខភាពមួយ ដែលអាចពិនិត្យបាន១១៧មុខ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ ដោយពុំចាំបាច់មានការបូមឈាមនោះឡើយ។ ម៉ាស៊ីននេះគេបង្កើតឡើងសម្រាប់ពិនិត្យសុខភាពពួកអ្នកអវកាស ពីព្រោះនៅលើអវកាស គេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យបានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យ បានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនឲ្យដាច់រលាត់ ឬដំបៅនោះទេ បើសិនជាមានវានឹងបណ្ដាលឲ្យផ្ទុះដាច់រហែកសាច់ស្លាប់បាន។ ដូច្នេះដើម្បីពិនិត្យសុខភាពដែលចៀសវាងប្រើប្រាស់ម្ជុលចាក់បញ្ចូល ទៅក្នុងសាច់អ្នកប្រាជ្ញបានបង្កើតម៉ាស៊ីននេះឡើង ដើម្បីពិនិត្យសុខភាព ហើយហាមដាច់ខាងមិនឲ្យមានម៉ាស៊ីនបែបនេះប្រើប្រាស់នៅលើផែនដីទេ។ លោកក៏មិនដឹងអំពីមូលហេតុដែលគេហាមនោះដែរ ហើយឥឡូវនេះលោកក៏មិនដឹងដែរថា តើហេតុអ្វីបានជារដ្ឋាភិបាលប្រទេសរុស្សីអនុញ្ញាតឲ្យបញ្ចេញ ម៉ាស៊ីននេះលក់ ដើម្បីប្រើប្រាស់នៅលើផែនដីបានវិញ។
លោក គង់ ប៉ូល បញ្ជាក់ថាម៉ាស៊ីននេះមានទំហំប៉ុនវ៉ាលិសយួរដៃ តែមានតម្លៃរហូតទៅដល់ជិត២០ម៉ឺនដុល្លារ។ ថ្វីត្បិតតែវាមានសមត្ថភាពធ្វើការវិនិច្ឆ័យរកមុខសញ្ញាជំងឺបាន១១៧ មុខក៏ពិតមែន តែវាមិនអាចរកឈាមក្រុម A.B ឃើញទេ និងមិនអាចធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយក៏មិនអាចរកអេប៉ាទឹក A.B.C បានដែរ។ ម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលទើបតែមានប្រើមួយគត់នៅក្នុងប្រទេស កម្ពុជា ដោយធ្វើការវិនិច្ឆ័យសុខភាពមនុស្សតាមបែបវិទ្យាសាស្ត្រអវកាស ដែលទើបទិញមកពីប្រទេសរុស្សី និងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរ។
លោក គង់ ប៉ូល បន្តថា ការពិនិត្យសុខភាពដោយម៉ាស៊ីន Lenovoនេះ គ្រូពេទ្យផ្ដល់ការពិគ្រោះ និងព្យាបាលឲ្យអ្នកជំងឺមិនគិតកំរៃទេ ប៉ុន្តែត្រូវបង់ថ្លៃពិនិត្យចំនួន៩៨ដុល្លារតែចុះឲ្យ២០% គឺនៅសល់តែ៦៨ដុល្លារប៉ុណ្ណោះ ដែលអាចពិនិត្យវិនិច្ឆ័យរោគបានរហូតដល់១១៧មុខ ហើយចំនួននេះបើសិនជាគេពិនិត្យឈាមនៅតាមមន្ទីរពេទ្យនានាវិញ គឺមិនអាចធ្វើបានទេ៕
ប្រភពព័ត៌មាន៖ កាសែតកោះសន្តិភាព ឆ្នាំទី៖ ៤២ លេខ៖ ៦៥៨៤
ចេញផ្សាយ៖ ថ្ងៃសៅរ៍-អាទិត្យ ទី២១-២២ ខែកុម្ភៈ ឆ្នាំ២០០៩
ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាស នាំមកប្រើនៅកម្ពុជា
លោក គង់ ប៉ូល វេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកពិនិត្យ និងវិនិច្ឆ័យជំងឺតាមបច្ចេកវិទ្យាទំនើបបាននិយាយឲ្យដឹងថា ម៉ាស៊ីនពិនិត្យសុខភាពនៅលើអវកាសនេះមានឈ្មោះថា Lenovo គឺជាម៉ាស៊ីនពិនិត្យសុខភាពមួយ ដែលអាចពិនិត្យបាន១១៧មុខ ក្នុងរយៈពេលតែ៣នាទីប៉ុណ្ណោះ ដោយពុំចាំបាច់មានការបូមឈាមនោះឡើយ។ ម៉ាស៊ីននេះគេបង្កើតឡើងសម្រាប់ពិនិត្យសុខភាពពួកអ្នកអវកាស ពីព្រោះនៅលើអវកាស គេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យបានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនអាចយកម្ជុលចាក់សាច់បូមឈាមពិនិត្យ បានឡើយ ដោយហេតុថា សាច់មនុស្សនៅលើអវកាសគេមិនឲ្យដាច់រលាត់ ឬដំបៅនោះទេ បើសិនជាមានវានឹងបណ្ដាលឲ្យផ្ទុះដាច់រហែកសាច់ស្លាប់បាន។ ដូច្នេះដើម្បីពិនិត្យសុខភាពដែលចៀសវាងប្រើប្រាស់ម្ជុលចាក់បញ្ចូល ទៅក្នុងសាច់អ្នកប្រាជ្ញបានបង្កើតម៉ាស៊ីននេះឡើង ដើម្បីពិនិត្យសុខភាព ហើយហាមដាច់ខាងមិនឲ្យមានម៉ាស៊ីនបែបនេះប្រើប្រាស់នៅលើផែនដីទេ។ លោកក៏មិនដឹងអំពីមូលហេតុដែលគេហាមនោះដែរ ហើយឥឡូវនេះលោកក៏មិនដឹងដែរថា តើហេតុអ្វីបានជារដ្ឋាភិបាលប្រទេសរុស្សីអនុញ្ញាតឲ្យបញ្ចេញ ម៉ាស៊ីននេះលក់ ដើម្បីប្រើប្រាស់នៅលើផែនដីបានវិញ។
លោក គង់ ប៉ូល បញ្ជាក់ថាម៉ាស៊ីននេះមានទំហំប៉ុនវ៉ាលិសយួរដៃ តែមានតម្លៃរហូតទៅដល់ជិត២០ម៉ឺនដុល្លារ។ ថ្វីត្បិតតែវាមានសមត្ថភាពធ្វើការវិនិច្ឆ័យរកមុខសញ្ញាជំងឺបាន១១៧ មុខក៏ពិតមែន តែវាមិនអាចរកឈាមក្រុម A.B ឃើញទេ និងមិនអាចធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយក៏មិនអាចរកអេប៉ាទឹក A.B.C បានដែរ។ ម៉ាស៊ីននេះគឺជាម៉ាស៊ីនដែលទើបតែមានប្រើមួយគត់នៅក្នុងប្រទេស កម្ពុជា ដោយធ្វើការវិនិច្ឆ័យសុខភាពមនុស្សតាមបែបវិទ្យាសាស្ត្រអវកាស ដែលទើបទិញមកពីប្រទេសរុស្សី និងមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរ។
លោក គង់ ប៉ូល បន្តថា ការពិនិត្យសុខភាពដោយម៉ាស៊ីន Lenovoនេះ គ្រូពេទ្យផ្ដល់ការពិគ្រោះ និងព្យាបាលឲ្យអ្នកជំងឺមិនគិតកំរៃទេ ប៉ុន្តែត្រូវបង់ថ្លៃពិនិត្យចំនួន៩៨ដុល្លារតែចុះឲ្យ២០% គឺនៅសល់តែ៦៨ដុល្លារប៉ុណ្ណោះ ដែលអាចពិនិត្យវិនិច្ឆ័យរោគបានរហូតដល់១១៧មុខ ហើយចំនួននេះបើសិនជាគេពិនិត្យឈាមនៅតាមមន្ទីរពេទ្យនានាវិញ គឺមិនអាចធ្វើបានទេ៕
ប្រភពព័ត៌មាន៖ កាសែតកោះសន្តិភាព ឆ្នាំទី៖ ៤២ លេខ៖ ៦៥៨៤
ចេញផ្សាយ៖ ថ្ងៃសៅរ៍-អាទិត្យ ទី២១-២២ ខែកុម្ភៈ ឆ្នាំ២០០៩
៥វិធីថែជើងឲ្យមានសុវត្ថិភាព នៅរដូវវស្សា
ដើម្បីឲ្យជើងស្អាតមានសុវត្ថិភាពនៅរដូវវស្សាបែបនេះ អ្នកគប្បីធ្វើតាមការណែនាំដូចខាងក្រោម៖
១-មិនត្រូវដើរជើងទទេ : ព្រោះត្រង់កន្លែងដែលទឹកដក់ អាចមានកម្ទេចអំបែងកែវ ដែកគោលឡើងស្នឹមនៅក្នុងនោះ ហើយបើមុតហើយ វានឹងធ្វើឲ្យមេរោគផ្សេងៗចូលមកតាមរយៈមុខរបួសដែលមុតនោះបានដោយ ងាយ។
២-មិនត្រូវដើរអូសជើងក្នុងទឹក : ពេលដើរក្នុងកន្លែងដែលលិចជ្រៅៗ អ្នកគួរតែឈានជើងលើកឲ្យខ្ពស់ៗ ឲ្យប្រអប់ជើងផុតពីទឹក។ ការដើរអូសជើងក្នុងទឹកនឹងធ្វើឲ្យអ្នកដើរយឺត ហើយឱកាសដែលនឹងទទួលមេរោគក៏មានច្រើនដែរ។
៣-ពេលត្រឡប់ដល់កន្លែងសម្រាក : ត្រូវលាងជើងដោយទឹក និងសាប៊ូឲ្យស្អាត ត្រូវលាងត្រង់ចង្វែកជើង និងក្នុងក្រចកឲ្យបានស្អាតល្អ ដើម្បីឲ្យមេរោគដែលអាចជាប់មករបូតចេញ។ បន្ទាប់មកត្រូវលាបម្សៅហុយដើម្បីឲ្យស្បែកស្ងួតស្អាត មិនមានសំណើមអាប់អួ។
៤-បើមានអាការរមាស់ស្បែក : នោះបញ្ជាក់ថា ស្បែករមាស់ដោយសារឆ្លងមេរោគ។ ដូច្នេះអ្នកត្រូវប្រើថ្នាំអង់ទីប៊ីយោទិកលាបបំបាត់រមាស់។ មិនត្រូវអេះរួចទុកចោលទេ ពីព្រោះមេរោគនឹងចូលទៅកាន់រាងកាយយើងតាមរយៈមុខរបួសរលាត់ដែលយើង អេះនោះ។
៥-ធ្វើឲ្យរបស់គ្រប់យ៉ាងស្ងួតល្អ មិនត្រូវប្រើរបស់របរដែលទទឹកទឹក : មិនចំពោះថា ស្បែកជើង ស្រោមជើង កៅអី ពូករថយន្ត កាបូប ពីព្រោះវាអាចនឹងមានមេរោគលាក់បំពួននៅក្នុងរបស់ទាំងនោះ។ ដូច្នេះគួរតែយករបស់របរគ្រប់យ៉ាងដាក់ហាលថ្ងៃឲ្យស្ងួតមុននឹងយក មកប្រើ៕