ពិធីបេះផ្កាស្លាមានតាំងពីបុរាណកាលមកម្ល៉េះ ។ រហូតមកដល់ស់ព្វថ្ងៃពិធីជាមង្គលមួយនេះហាក់ដូ់ចជាត្រូវ បានបំភ្លេចចោលទាំងស្រុងទៅហើយ។ ដូច្នេះដើម្បី ជាការជំនួយស្មារតីទាក់ទ់ងនឹងពិធីមួយនេះស្សនាវដ្តីឤពាហ៍ពិពាហ៍ លើកយកមកបង្ហាញជូននូវប្រវិត្តនៃការបេះផ្កាស្លានិង ទំនៀមទម្លាប់់មុននឹងបេះផ្កាស្លារបស់ខ្មែ់រយើង ។លោកសាស្ត្រាចារ្យលីសុវីរនិងលោកឈិតភក្តីដែលជាអ្នកស្រាវជ្រាវផ្នែកឤពាហ៍ពិពាហ៍ខ្មែរបានឲ្យដឹងអំពីពិធីបេះផ្កាស្លាថាពិធីហែកូនកម្លោះទៅបេះផ្កាស្លា ការដង្ហែកូនកម្លោះទៅបេះផ្កាស្លាគឺជាពិធីទីមួយដែលចាស់ទុំត្រូវ គិតគូរមុនថ្ងៃឤពាហ៍ពិពាហ៍ឈានចូលមកដល់។ពិធីនេះ ជាទូទៅតែងតែមានការចូលរួមពីចាសព្រឹ់ទ្ឋាចារ្យបងប្អូនញាតិមិត្តជិតខាង ឪពុកម្តាយខាងកូនកម្លោះរួមទាំងសាម៉ីខ្លួនដែលជាកូនកម្លោះផង ដែរ។ពិធីដង្ហែនេះត្រូវបានគេនិយមរៀបចំនៅពេលព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃ ឤពាហ៍ពិពាហ៍ដោយហែកូនកម្លោះឆ្ពោះទៅរកដើមស្លាដែលបានជ្រើសរើសទុកជា មុនថាជាដើមដែលមានផ្កាច្រើនហើយមានទីតាំងនៅជិតផ្ទះ។
ការប្រគុំភ្លេងក្នុងពិធីបេះផ្កាស្លាភ្លេងប្រពៃណីមានសារៈសំខាន់ណាស់ក្នុងពេលដង្ហែកូនកម្លោះនិងពិធីសែនព្រេនដើម្បីសុំបេះផ្កាស្លា។ភ្លេងប្រពៃណីដែល គេប្រើក្នុងពិធីបេះផ្កាស្លាមានដូចជាបទចៅព្រាហ្មម្លប់ដូង កន្លង់រត្ន័ស្តេចយាងជាដើមហើយភ្លេងប្រភេទនេះក៏ត្រូវបានគេប្រគុំផងដែរនៅ ពេលដង្ហែកូនកម្លោះត្រឡប់ពីបេះផ្កាស្លាពីព្រោះវានឹងនាំមកនូវភាព សប្បាយរីករាយជាមួយនឹងការរាំឡកយ៉ង៉ាក្អាកក្អាយរបស់អ្នកភូមិ។
ពិធីក្រុងពាលីសុំបេះផ្កាស្លា
ក្រុងពាលីគឺជាពិធីមួយធ្វើឡើងដើម្បីរំលឹកដល់ស្តេ់ចក្រុងពាលីដែលកាលពីសម័យមុនគង់នៅ់នគរគោកធ្លក។លោកឈិតភក្តីជាអ្នកសិក្សាស្រាវជ្រាវពីពិធីរៀបឤពាហ៍ពិពាហ៍ខ្មែរបានរំលឹកពីប្រវិត្តនៃពិធីក្រុងពាលីថាក្រោយពីស្តេចក្រុងពាលីសោយទីវង្គតទៅស្តេចអង្គនេះបានផ្តែផ្តាំថាមុននឹងរៀបចំពិធីអ្វីមួយត្រូវតែសែនរំលឹកដល់ព្រះអង្គនោះព្រះអង្គនឹងផ្តល់នូវសេចក្តីសុខសប្បាយបើពុំនោះសោតក្តីអន្តរាយនឹងកើតមានជាដរាប។ប្រជាជនខ្មែរជឿជាក់និងគោរពតាមរហូតមកដល់សព្វថ្ងៃ។ក្នុងពិធីបេះផ្កាស្លាគេត្រូវរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីមុននឹងបេះផ្កាស្លា។គេត្រូវរៀបចំជាបាយសីស្រាសនំចំណីអំបោះឆៅនិងផ្លែឈើធូបទៀនដើម្បីសែនព្រេនសុំសេចក្តីសុខចម្រើន។ អ្នកណាជាអ្នកឡើងបេះផ្កាស្លា លោកលីសុវីរមានប្រសាសន៍ថាផ្កាស្លាចំនួនបីរនឹងត្រូវបានបេះដោយបុរសណាដែលមានភរិយារួចហើយនិងមានគ្រួសារដ៏ល្អនិងមិនមានប្រវិត្តខិលខូច។បែបនេះគឺដើម្បីឲ្យគូស្វាមីភរិយាថ្មីមានវាសនាល្អដូចអ្នកបេះផ្កាស្លាដែរ។ចំណែកក្រុមគ្រួសារខាងប្រុសត្រូវឲ្យជារបស់ឬប្រាក់កាសគួចព្រលឹងអ្នកឡើងបេះ។
តើត្រូវធ្វើដូចម្តេចបន្ទាប់ពីបេះផ្កាស្លារួចផ្កាស្លាដែលបេះហើយចំនួន៣ត្រូវដាក់លើ់ជើងពានដង្ហែមកកាន់គេ់ហដ្ធានខាងស្រីនាព្រលឹមថ្ងៃដដែល។ផ្កាស្លានោះនឹងត្រូវយកមកបាចប្រោសព្រំឲ្យកូនកម្លោះកូនក្រមុំក្នុងពេលសំពះផ្ទឹមដែលតំណាងឲ្យការប្រទានពរជ័យពីឪពុកម្តាយនិងព្រឹទ្ឋាចារ្យ។
លោកលីសុវីរបញ្ផក់ថា់ បច្ចុប្បន្នពលរដ្ធខ្មែរមិននិយមប្រារព្ឋពិធីបេះផ្កាស្លាតាមរបៀបនោះទេដោយ សារវាត្រូវការចំណាយថវិកានិងពេលវេលាច្រើនដូច្នេះដើម្បីបានផ្កាស្លាពួក គេច្រើនតែទិញពីផ្សាររឺពីភូមិណាមួយតែប៉ុណ៉្ណោះប៉ុន៉្តែកូន ចៅជំនាន់ក្រោ់យគប្បីត្រូវតែយល់ពី់ប្រពៃណីដ៏មានតំលៃនេះ ៕
Saturday, March 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment